មតិស្វាគមន៍ខណៈពេល​មក​ដល់​ទំព័ររបស់មជ្ឈមណ្ឌល

ឯកសារ គឺជាមូលដ្ឋានគ្រឹះដ៏មានសារសំខាន់ក្នុងការបណ្តុះបណ្តាលអប់រំ ជាប្រភពដើមសម្រាប់ការកសាងនូវធនធានបញ្ញា
 ដើម្បីការអភិវឌ្ឍន៍គ្រប់ផ្នែកទាំងអស់។ម្យ៉ាងទៀត ឯកសារ គឺជាអ្នកកត់ត្រា រក្សាទុកចែករំលែកនិងផ្តល់នូវបទពិសោធន៍
ប្រវត្តិសាស្ត្រល្អៗ សម្រាប់ជាដើមទន់ដល់ការសិក្សា ស្រាវជ្រាវទាំងឡាយ ។  ហើយនេះជាហេតុផលដែលធ្វើឲ្យយើងត្រូវតែ
ធ្វើការអភិវឌ្ឍន៍ទៅលើឯកសារទាំងឡាយឲ្យមានភាពល្អប្រសើរមានគុណភាពនិងជាប្រយោជន៍ដល់អ្នកសិក្សាស្រាវជ្រាវ។
ដូច្នេះហើយដើម្បីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ឯកសារមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ឯកសារនិងបណ្ណាល័យ
និងក្នុងនាមជានាយកមជ្ឈមណ្ឌលបានរៀបចំនូវចក្ខុវិស័យទិសដៅការងារច្បាស់លាស់ ។ដើម្បីសម្រេចបានលទ្ធផលល្អ
លើការងារខាងនេះ មជ្ឈមណ្ឌលស្រាវជ្រាវបានប្រកាន់យកគោលការណ៍មួយចំនួនជាសំខាន់គឺ ការស្រាវជ្រាវកសាងនិងការ
អភិឌ្ឍន៍ឯកសារ ដើម្បីធ្វើជាមូលដ្ឋានធានាដល់ធនធានបញ្ញាសម្រាប់កងយោធពលខេមរភូមិន្ទ ។
ដើម្បីសម្រេចបាននូវភារកិច្ចដ៏មានសារសំខាន់នេះយើងខ្ញុំទាំងអស់គ្នាក្នុងជួរថ្នាក់ដឹកនាំមជ្ឈមណ្ឌលស្រាវជ្រាវនាយទាហាន
បុគ្គលិកទាំងអស់ប្តេជ្ញាខិតខំពុះពារទាំងកម្លាំងកាយកម្លាំងចិត្តដើម្បីបំពេញកាតព្វកិច្ចដ៏ឧត្តុងឧត្តមនេះ។   
សរុបសេចក្តីមកទិសដៅការងាររបស់មជ្ឈមណ្ឌលគឺខិតខំកសាង និងអភិវឌ្ឍន៍ឯកសារ
ដើម្បីការហ្វឹនហ្វឺន និងបណ្តុះបណ្តាលដល់នាយទាហានក្នុងជូរកងយោធពលខេមរភូមិន្ទ ហើយនេះក៏ជាការតាំងចិត្ត
មួយយ៉ាងមុតមាំផងដែរក្នុងការចូលរួមចំណែកកសាង និងការពារជាតិ ។ បណ្ណាល័យ  គឺជាកន្លែងដែលប្រមូលផ្តុំ
ទៅដោយបណ្ឌិតដែលមិនវាចា។ អានច្រើនចេះច្រើន។
2 years ago

ជារៀងរាល់ខែ ឯកឧត្តមនាយកមជ្ឈមណ្ឌលស្រាវជ្រាវឯកសារ និងបណ្ណាល័យ តែងតែ ប្រជុំផ្សព្វផ្សាយ នូវការងារ ដែលត្រូវបំពេញដល់បុគ្គលិកគ្រប់ៗរូប។

2 years ago

នៅព្រឹកថ្ងែ ទី១៨ ខែ ឧសភា ឆ្នាំ ២០១៥ គណៈប្រតិភូ មហាវិទ្យា ល័យការពារជាតិ ឥណ្ឌា បានមកធ្វើទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យការពារជាតិ ។ ការចុះមកធ្វើទស្សនកិច្ចសិក្សាមួយនេះ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពី

2 years ago

លោក​ឧត្តម​សេនីយ៍ទោ​ ​លឹម​ ​ផាន់​ភារៈ​ ​នាយក​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ ​អភិវឌ្ឍន៍​ឯកសារ ​​និង​បណ្ណាល័យ​ ​បាន​ធ្វើ​ជា​ប្រធាន​មណ្ឌល​ប្រឡង​ ​យោធ​ភូមិ​ភាគ​ទី ១​ ​(ស្ទឹងត្រែង)​ ​ក្នុង​ការ​ប្រឡង​ជ្រើស​រើស​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​ ​១៩​ ​នាយ​ទាហាន​ទ័ព​ជើង​គោក​ជំនាន់​ទី៧​ ​និង​ ​នាយ​ទាហាន​បន្ត​វេន​​ជំនាន់​ ​ទី​ ​៨​ ​។​​ ​ដើម្បី​ជ្រើស​រើស​យក​បាន​នូវ​នាយ​ទាហាន​ថ្មី​ ​វ័យ​ក្មេង​ ​ដែល​មាន​ ​គុណ​ភាព​ ​សមត្ថភាព