ការមកទស្សនកិច្ចសិក្សា របស់មហាវិទ្យាល័យការពារជាតិ ឥណ្ឌា នៅសាកលវិទ្យាល័យការពារជាតិ កម្ពុជា


    នៅព្រឹកថ្ងែ ទី១៨ ខែ ឧសភា ឆ្នាំ ២០១៥ គណៈប្រតិភូ មហាវិទ្យា ល័យការពារជាតិ ឥណ្ឌា បានមកធ្វើទស្សនកិច្ច
សិក្សានៅសាកលវិទ្យាល័យការពារជាតិ ។ ការចុះមកធ្វើទស្សនកិច្ចសិក្សាមួយនេះ ក្នុងគោលបំណងដើម្បីសិក្សាស្វែង
យល់អំពីនិស្សិតកម្ពុជានិងធ្វើការផ្លាស់ប្តូរបទពិសោធន៏ គ្នាទៅវិញទៅមកនៅក្នុងវិស័យកងទព័ ។ពេលដែល
គណៈប្រតិភូឥណ្ឌាបានអញ្ជើញមកដល់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ថាច់ ប៊ិតា សាកលវិទ្យាធិការរង នៃសាកល
វិទ្យាល័យការពារជាតិ ទទួទបន្ទុកមហាវិទ្យាល័យការពារជាតិ និងនាយក មហាវិទ្យាល័យការពារជាតិព្រមទាំង
និស្សិតមហាវិទ្យាល័យការពារជាតិ បានធ្វើការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងបាននាំប្រតិភូ ឥណ្ឌា
ទស្សនាទីតាំងមួយចំនួនក្នុង សាកលវិទ្យាល័យការពារជាតិ ដូចជាៈ អគារសាលប្រជុំដែលកំពុងសាងសង់បាន
ប្រហែល ៤៥% និងកំពុងបន្តសាងសង់ បន្ទាប់មក ចូលមជ្ឃមណ្ឌលស្រាវជ្រាវអភិឌ្ឍន៏ឯកសារនិងបណ្ណាល័យ
ដើម្បីទស្សនា និងសាកសួរអំពីការងាររៀបចំដឹកនាំមួយចំនួន ក្រោយពី ឯកឧត្តម ឧត្តមសេនីយ៏ទោលឹម ផាន់ភារៈ
 នាយកមជ្ឈមណ្ឌល ស្រាវជ្រាវ អភិវឌ្ឍន៏ ឯកសារនិងបណ្ណាល័យបានអធិប្បាយពីស្ថានភាពមជ្ឈមណ្ឌលស្រាវជ្រាវ
និងការងារដឹកនាំរួចមក ថ្នាក់ដឹកនាំយើងបាននាំ ប្រតិភូឥណ្ឌា ទៅទស្សនាបន្ទប់បណ្ណាល័យ ដើម្បីទស្សនា
ឯកសារនិងការងាររៀបចំ។ក្រោយមកទៀតបានទៅមហាវិទ្យាល័យការពារជាតិ ដើម្បីសាកសួរអំពីវិធីសាស្រ្ត
បង្រៀនរបស់យោធាចារ្យ និងធ្វើការផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញទៅមករវាងក្រុមប្រតិភូឥណ្ឌាជាមួយនិស្សិត
មហាវិទ្យាការពារជាតិ ជំនាន់ទី៩ អំពីយុទ្ធសាស្រ្តការពារជាតិរបស់ប្រទេសទាំងពីរ។បន្ទាប់ពីការសាកសួរនិង
ពិភាក្សារួចមកតំណាងនៃសាលាទាំង២ បានធ្វើការជូនវត្ថុអនុស្សាវរីយ៏គ្នាទៅវិញទៅមកនិងបានថតរូប
ទុកជាអនុស្សាវរីយ៏នៅមុខទីបញ្ជាការសាកលវិទ្យាល័យការពារជាតិបន្ទាប់មកថ្នាក់ដឹកនាំ សាកលវិទ្យាល័យ
ការពារជាតិបានជូនដំណើរគណៈប្រតិភូឥណ្ឌនិវត្តទៅវិញ។

 គណៈប្រតិភូ ឥណ្ឌា ចូលទស្សនាក្នុង មជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៍ឯកសារនិងបណ្ណាល័យ ហើយធ្វើការសាកសួរ អំពីកិច្ចការរៀបចំដឹកនាំការងារផ្សេងៗ។

គណៈប្រតិភូ ឥណ្ឌា ចូលទស្សនាក្នុង បណ្ណាល័យ

ឯកឧត្តម ឧត្តមសេនីយ៏ទោលឹម ផាន់ភារៈ នាយកមជ្ឈមណ្ឌល ស្រាវជ្រាវ អភិវឌ្ឍន៏ ឯកសារនិងបណ្ណាល័យបាន សំណេះសំណាលជាមួយគណៈប្រតិភូ ឥណ្ឌា។

 ការថតរូបទុកជាអនុស្សាវរីយ៍ រវាងគណៈប្រតិភូ ឥណ្ឌា ជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យការពារជាតិ។