ការ​ប្រឡង​ជ្រើស​រើ​ស​ ​នាយ​ទាហាន​សកម្ម​ជំនាន់​ ​ទី​ ​១៩​ ​នាយ​ទាហាន​ទ័ព​ជើង​គោក​ ​ជំនាន់​ទី​ ​៧​និ​ង​ ​នាយ​ទាហាន​បន្ត​វេន​ជំនាន់​ ​ទី​ ​៨​​

លោក​ឧត្តម​សេនីយ៍ទោ​ ​លឹម​ ​ផាន់​ភារៈ​ ​នាយក​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ ​អភិវឌ្ឍន៍​ឯកសារ ​
​និង​បណ្ណាល័យ​ ​បាន​ធ្វើ​ជា​ប្រធាន​មណ្ឌល​ប្រឡង​ ​យោធ​ភូមិ​ភាគ​ទី ១​ ​(ស្ទឹងត្រែង)​ ​ក្នុង​ការ​ប្រឡង​ជ្រើស​
​រើស​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​ ​១៩​ ​នាយ​ទាហាន​ទ័ព​ជើង​គោក​ជំនាន់​ទី៧​ ​និង​ ​នាយ​ទាហាន​បន្ត​វេន​
​ជំនាន់​ ​ទី​ ​៨​ ​។​​
​ដើម្បី​ជ្រើស​រើស​យក​បាន​នូវ​នាយ​ទាហាន​ថ្មី​ ​វ័យ​ក្មេង​ ​ដែល​មាន​ ​គុណ​ភាព​ ​សមត្ថភាព ​
​និង​ឆន្ទះ​ខ្ពស់​ ​អនុគណៈ​កម្មា​ការ​ហ្វឺក​ហ្វឹន​ដែល​មាន​ ​នាយ​ឧត្តមសេនីយ៍​ ​ឥត​ ​សារ៉ាត​ ​ជា​ប្រធាន​បាន​រៀប​
​ចំ​ធ្វើ​ប្រឡ​ង​ជ្រើស​រើស​មួយ​ ​ដែល​ប្រកប​ដោយ​ ​ប្រសិទ្ធិ​ភាព​ ​តម្លាភាព​ ​និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ​។​
​ក្នុង​ការ​ប្រឡង​ការ​ប្រឡង​នេះ​ដែរ​ ​នៅ​មណ្ឌល​ប្រឡង​យោធភូមិភាគ​ទី​១​ ​មានបេក្ខជន​មក​
​ដាក់​ពាក្យ​សុំ​ចូល​ប្រឡង​សរុប​មាន​ចំនួន​ ​៨៤​នាក់​ ​ក្នុង​នោះមានបេក្ខនារីមកដាក់ពាក្យ ចំនួន  ១៧ នាក់
រួមមាន៖
​​បេក្ខជននាយទាហា​​​នសកម្មជំនាន់ទី ១៩ ចំ​​នួន ២៥ នាក់/ ស្រី ០៣ នាក់
បេក្ខជននាយទាហានទ័​​ពជើងគោកជំនាន់ទី៧ ចំនួន ២៤ នាក់ / ស្រី ៥ នាក់
បេក្ខជននាយទាហានបន្តវេនជំនាន់ទី ៨ ចំនួន ៣៥ នាក់ / ស្រី ៩ នាក់
ការប្រឡងបានប្រព្រឹត្តទៅមានរយៈពេល ០១ថ្ងៃ គឺនៅថ្ងៃទី ១៨ខែ កមរា ឆ្នាំ ២០១៥ ។
នៅវិទ្យាល័យព្រះរាជបូជនីយ៍កិច្ច ខេត្តស្ទឹង​​ត្រែង។
លោកឧត្តមសេនីយ៍ទោ លឹម ផាន់ភារៈ ដែលជាប្រធានមណ្ឌលប្រឡង យោធភូមិភាគទី ១
បានមានប្រសាសន៍ថា៖ បេក្ខជន បេក្ខនារីដែលបានមកដាក់ពាក្យសុំប្រឡង គឺជាអ្នកដែលមាន
សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ សញ្ញាបត្រដែលតម្លៃប្រហាក់ប្រហែល និងមានអាយុចាប់ពី ១៨
ដល់ ២៥ ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ មានកាយសម្បទាគ្រប់គ្រាន់ និងមិនជាប់ ពាន់ព័ន្ធនឹងបទល្មើស
ផ្សេងៗឡើយ។ ហើយបេក្ខជនដែលមកដាក់ពាក្យគឺភាគច្រើនមកពី បណ្តាមួយចំនួននៅយោធភូមិ
ភាគទី ១ មានដូចជា ស្ទឹងត្រែង រតនៈគីរី  មណ្ឌលគីរី ជាដើម។ ចំពោះវិញ្ញាសាប្រឡង គឺមាន ០៣
វិញ្ញាសាដូចជា៖ វិញ្ញាចំណេះដឹងទូទៅ វិញ្ញាសាបរទេស និងវិញ្ញាសាកាយសម្បទាមាន(លោត ចម្ងាយ
ចោលដុំដែក និងរត់ល្បឿន)
ដោយមានកិច្ចសហប្រតិបត្តិការល្អជាអាជ្ញាធរមូលដ្ឋានបានធ្វើឲ្យកិច្ចដំណើរការ នៃការ

ប្រឡងទទួលបានជោគជ័យ ដោយគ្មានបញ្ហាណាមួយកើតឡើងនាំឲ្យអាក់ខានដល់ការប្រឡងឡើយ។